លោកគាតហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចូលរួមពិធីចុះចែកអំណោយជូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ចំនួន២០០គ្រួសារ,,,,
ខេត្តបន្ទាយមានជ័យ៖នា ព្រឹក ថ្ងៃពុធ ១១ រោច ខែកត្តិកឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០ ២០ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត អមដំណើរឯកឧត្តមឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយកខុដ្ឋកាល័យឯកឧត្តមនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ចូលរួមចែកអំណោយនៅសាលាសង្កាត់ប៉ោយប៉ែត ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចំនួន២០០គ្រួសារ មកពីភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលឧបត្ថម្ភដោយលោក ចៅ លាប និងលោកស្រីជាអាជីវករក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ អំណោយរួមមាន៖អង្ករ២៥kg
១.មី១កេស
២.ប្រេងឆា៥លីត្រ
៣.ផួយ១
៤.ត្រីខ១យួរ
៥.ស្ករស២kg
៦.ទឹកសុទ្ធ និងម៉ាស់៕
ជានិច្ចកាលអាជ្ញាធរក្រុងប៉ោយប៉ែតតែងតែយកចិត្តទុកដាក់នឹងដឹកនាំយកអំណោយសប្បរធម៌ចុះចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតដែលកំពុងតែជួបនឹងការរង់គ្រោះទឹកជំនន់កន្លងមកហើយខណៈពេលថ្មីៗនេះជំងឺកូវីដ19 កំពុងតែរាតល្បាត។
នៅក្នុងឱកាសនោះដែរលោកអភិបាលក្រុងប៉ោយប៉ែតក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែតសូមបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់និងចេះការពារនិងលាងដៃសាប៊ូឬជេរអាកលហ្នឹងពាក់ម៉ាស់អោយបានគ្រប់គ្នាសូមរក្សាគម្លាតអោយឆ្ងាយពីគ្នាដើម្បីរក្សាសុវត្ថិភាពនិងសុខភាព។
No comments