សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលចំនួន០៣ស្រុក,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នៅថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បន្តដឹកនាំលោកស្នងការរង លោកនាយការិយាល័យ នាំយកអំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់អធិការដ្ឋាននគរបាលចំនួន០៣ស្រុក រួមមាន៖ 


១.ស្រុកកៀនស្វាយ ទទួលបានមីចំនួន១៥០កេស , អង្ករ២០០គីឡូក្រាម,ទឹកស៊ីអុីវ១០យួរ និងថវិកាចំនួន២,០០០,០០០រៀល។

២.ស្រុកលើកដែក ទទួលបានមីចំនួន១០០កេស, អង្ករ២០០គីឡូក្រាម,ទឹកស៊ីអុីវ១០យួរ និងថវិកាចំនួន២,០០០,០០០រៀល។


៣.ស្រុកល្វាឯម ទទួលបានមីចំនួន១៧០កេស

, អង្ករ២០០គីឡូក្រាម, ទឹកស៊ីអុីវ១០យួរ និងថវិកាចំនួន២,០០០,០០០រៀល។

ដោយឡែកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លោកឧត្តមសេនីយ៍ទោស្នងការ ប្រគល់ភារកិច្ចជូនលោកឧត្តមសេនីយ៍ត្រី ឱ ផាន់ណា និងលោកឧត្តមសេនីយ៍ត្រី ឈុន ស៊ីណាត ស្នងការរងនគរបាលខេត្ត ប្រគល់គ្រឿងឧបភោគ បរិភោគ និងថវិកា នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាលផ្ទាល់ រួមមាន៖ មីចំនួន១៥០កេស,អង្ករចំនួន២០០គីឡូក្រាម,ទឹកស៊ីអុីវចំនួន១០យួរ និងថវិកា ចំនួន២,០០០,០០០រៀល។






































No comments