សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលអញ្ជើញចូលរួមពីធីចែកអំណោយសប្បុរសរបស់ក្រុមហ៊ុនបុរី អិល ជេ (LJ) មកចែកជូនប្រជាជនដែលរងគ្រោះដោយទឹកជំនន់ចំនួន២៦០គ្រួសារចុះមូលដ្ឋានខណ្ឌដង្កោ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ទី២៧ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ទោះបីជាស្ថានភាពជំនន់ទឹកភ្លៀងក្នុងខណ្ឌដង្កោ បានស្រកចុះខ្លះក៏ដោយ តែ អាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តត្រៀមជួយសង្គ្រោះ និងបម្រើពលរដ្ឋ នៅតាមតំបន់លិចទឹកគ្រប់គោលដៅដដែល ព្រមជាមួយគ្នានោះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយលើកដាក់លីសែងនិង រៀបចំអំណោយរបស់សប្បុរសជន ០២ក្រុម ដើម្បីចែកជូនប្រជាពលរដ្ឋ ២គោលដៅ សរុបស្មើនឹង ៧៦០គ្រួសារ ក្នុងនោះរួមមាន៖

១.សប្បុរសជនក្រុមទី១ ដឹកនាំដោយព្រះភិក្ខុវជិរប្បេញ្ញោ គូ សុភាព លោកឧកញ៉ា អ៊ឹង លីហេង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន លោកជំទាវ តាំង ហ្គិចលៀង លោកឧកញ៉ា ឡេង ហ៊ាន និងលោកជំទាវ បាននាំយកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន៥០០ គ្រួសារ ស្ថិតនៅ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ និង លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ព្រមទាំងក្រុមការងារជាច្រើន
ទៀត។


២.សប្បុរសជនក្រុមទី២ ដឹកនាំដោយ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋភា-ព្រឹទ្ធសភា និងអធិការកិច្ច និង តំណាងក្រុមហ៊ុនបុរី អិល ជេ ចំនួន១៨រូប បាននាំយកអំណោយសប្បុរស របស់ ក្រុមហ៊ុនបុរី អិល ជេ (LJ) មកចែកជូនប្រជាជនដែលរងគ្រោះដោយទឹកជំនន់ចំនួន២៦០គ្រួសារ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួម ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង, លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌដង្កោ, លោកស្រី គឹម ញឹប ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។



No comments