សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនករណីធ្វើសកម្មភាពលួចកាច់កញ្ចក់រថយន្ត,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនជនសង្ស័យម្នាក់លួចកាច់កញ្ចក់រថយន្ត នៅចំណុចមុខផ្ទះលេខ០៩ ផ្លូវលេខ៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅ ថ្ងៃទី ២៧-១០-២០២០ ម៉ោង១០និង០០នាទី។

បើតាមការណ៍អោយដឹងពីជនរងគ្រោះឈ្មោះ កុល ប៊ុនថា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ៖សោម សុចិត្ត ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិត ប្រាកដ។

ហេតុការណ៍មុនពេលកើតហេតុជនរងគ្រោះទុករថយន្តម៉ាក Lexus-៥៧០ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ ២B-៨៦៧៨ នៅចំណុចកើតហេតុ រួចចូលផ្ទះហូបបាយ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ ក្រហម ពាក់ផ្លាកលេខ ១BB-៩២២១ មកឈប់ក្បែរនោះ រួចយកកូនសោគាស់លួចកញ្ចក់មើលក្រោយខាងឆ្វេងរបស់ រថយន្តជនរងគ្រោះម៉ាកខាងលើបំរុងជិះគេចខ្លួន ក៏ត្រូវបានជនរងគ្រោះឃើញទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ច ចុះឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។







No comments