សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលនគរបាខេត្តកណ្តាល អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៣៧គ្រួសារ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖នាព្រឹកថ្ងៃពុធ ១២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលនគរបាខេត្តកណ្តាល ដឹកនាំលោក លោកស្រី ស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលក្រុងតាខ្មៅ លោកមេបញ្ជាការវរ:៦០៥ និងមន្រ្តីពាក់ព័ន្ធ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១៣៧គ្រួសារ ក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងពិធីនោះដែរដោយមានការអញ្ជើញចូលរួមពីលោកស្រី Yuni Lee Healthcote (យូនីលី ហែលខូដ) នាយិកាប្រតិបត្តិក្រុមហ៊ុន EZECOM និងសហការី ចំនួន២៦រូបផងដែរ។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ទោស្នងការ អនុញ្ញាតទទួលជួបសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណ ដល់ប្រតិភូក្រុមហ៊ុន EZECOM នៅស្នងការការដ្ឋាននគរបាលខេត្តកណ្តាល៕



No comments