សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក វសេនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋាននគរ បាលស្រុកល្វាឯមបានដឹកនាំលោកអធិការរងលោកនាយផ្នែកចុះសួរសុខទុកនាយរងប៉ុស្តិ៍ព្រែករៃដែរមានជម្ងឺជាទម្ងន់បានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅផ្ទះ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តកណ្តាល៖នៅរសៀលថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០២នឹង៣០នាទីតាមការចង្អុលណែនាំនិងការយកចិត្តទុកដាក់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនិង លោក កន សុខកាយ អភិបាលស្រុកល្វាឯម។

លោក វសេនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋាននគរ បាលស្រុកល្វាឯមបានដឹកនាំលោកអធិការរងលោកនាយផ្នែក នាយប៉ុស្តិ និងលោក នង នាង មេឃុំព្រែករៃ ចុះសួរសុខទុក្ខ លោកអនុ.ឯក ឡោ លីម៉េង នាយរងប៉ុស្តិនគរបាលរដ្ឋបាលព្រែករៃ ដែរមានជម្ងឺជាទម្ងន់បានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅផ្ទះ។ 

ដោយលោកអធិការបានពាំនាំការសួរសុខទុក្ខ យកចិត្តទុកដាក់ពីសំណាក់ លោកស្នងការលោកអភិបាលស្រុក និងនាំយកថវិកាចំនួន ១០០០០០០ រៀល របស់មន្ត្រីនគរបាលស្រុកនិងប្រាក់ ១០០ដុល្លាថវិការបស់លោកមេឃុំព្រែករៃនិងសំភារៈមួយចំនួនរួមមាន ទឹកសុទ្ធ១កេះ,ទឹកផ្លែឈើ១កេះ, មី១កេះទឹកត្រី១យួ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ២យួរនិងអង្ករ១បាវ=៥០kg។

លោកអធិការបានជូនពរឲ្យឆាប់ជាសះស្បើយនិងរក្សាសុខភាពឲ្យបានល្អឆាប់បានចូលបម្រើការងារវិញ។



No comments