សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអតីតយោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ក្នុងស្រុកម៉ាឡៃ,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្ដបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ទី២៧ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនអតីតយោធិននៃកងរាជអាវុធហត្ថចូលសោធននិវត្តន៍ និងគ្រួសារ ពលី មរណៈ ក្នុងស្រុកម៉ាឡៃចំនួន២៦គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ១ការ៉ុង, មី ២កេសតូច, ភេសជ្ជៈមូតាន ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ១ យួរ, ទឹកបរិសុទ្ធ ១យួរ, មុង១, ភួយ១ និងថវិកា១០ម៉ឺនរៀល។  

ក្នុងឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេញ្ជាការ បានផ្ដាំផ្ញើដល់គ្រួសារអតីតយោធិន នៃកងរាជអាវុធហត្ថដែលចូលសោធននិវត្តន៍ និងពលី មរណៈទាំងអស់ឱ្យយកចិតទុកដាក់ខ្ពស់ចំពោះជំងឺកូវីដ-១៩ ហើយត្រូវ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ 

ក្រោយពីពិធីសំណេះសំណាល និងចែកអំណោយបានបញ្ចប់ លោកឧត្តមសេនីយ៍ បានអញ្ជើញបន្តចុះទៅត្រួតពិនិត្យបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកម៉ាឡៃ ដើម្បីសិក្សាការសាងសង់អាគាររដ្ឋបាលថ្មីផងដែរ៕



No comments