លោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែតអញ្ជើញចូលរួមក្នុងពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន១២០ គ្រួសារមកពីភូមិចាន់,,,,,,,
ខេត្តបន្ទាយមានជ័យ៖រសៀលថ្ងៃអង្គារ៍ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ពិធីចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន១២០គ្រួសារ មកពីភូមិចាន់គីរីស្ថិតនៅក្នុងភូមិបាលិលេយ្យ២សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ របស់សប្បុរសជន លោក អុិន ជំនោរ នាយកអង្គការកម្ពុជានៃក្តីសង្ឃឹមនិងភរិយាព្រមទាំងបុត្រក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន៖
១ .អង្ករ ២០គីឡូក្រាម
២ .មី ១កេះ
៣ .ទឹកត្រី១ យួរ
៤.ទឹកស៊ីអ៊ីវ ១យួរ
សរុបអង្ករ១២០ បេ មី១២០កេះតូច ទឹកត្រី ១២០ យួរទឹកស៊ីអ៊ុីវ១២០យួរនឹងសរុប១២០គ្រួសារ។
ដោយមានការអញ្ជើញចូលរួមដោយលោក កែវ តារារស្មី អភិ បាលរងក្រុងប៉ោយប៉ែតនិងលោកទូចមុន្នីអភិបាលរងក្រុងប៉ោយប៉ែត លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតលោកសាន់ អែលម៉ាត់សង្កាត់រងទី២លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងឱកាសនោះដែរលោក ភោគ លនចៅសង្កាត់ប៉ោយប៉ែតសូមថ្លែងអំណរគុណដល់លោកលោកស្រីនិងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់បងប្អូនប្រជាពលរដ្ឋលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតសូមប្រសិទ្ធិពរជ័យមហាប្រសើរនិងសូមជូនពរចំពោះសប្បុរជនឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។
No comments