សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧកញ៉ា ជឹម សុផល ប្រធានសមាគមន៍​អតីត​និស្សិត​សកលវិទ្យាល័យ​ហួរ​ឈៀវ​ ប្រចាំព្រះ​រាជា ណាចក្រកម្ពុជា និងក្រុមការងារ នាំយកគ្រឿង ឧបភោគ បរិភោគ ប្រគល់ជូនរដ្ឋបាលក្រុងដើម្បី ចូលរួមគាំទ្រ ការងារ មនុស្សធម៌ ចែកជូនប្រជាពលរដ្ឋ រងគ្រោះទឹកជំនន់ នៅក្រុងប៉ោយប៉ែត,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១១ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នេះ លោកឧកញ៉ា ជឹម សុផល ប្រធានសមាគមន៍​អតីត​និស្សិត​សកលវិទ្យាល័យ​ហួរ​ឈៀវ​ ប្រចាំព្រះ​រាជាណាចក្រ​​កម្ពុជា​ និងក្រុមការងារ រួមមាន ៖ លោក គឹម ចំរើន.លោក ម៉ែង​ ចន្ថា.លោក លី​ សុខលីម.លោក សុខ​ មាន.លោក សុខ​ រតនៈ.លោក សម៉ាន សំណាង តំណាងឱ្យ សកលវិទ្យាល័យ​ហួរ​ឈៀវ​ ប្រចាំ ក្រុងXIA MEN នាំយក គ្រឿងឧបភោគបរិភោគ ប្រគល់ជូនរដ្ឋបាលក្រុងប៉ោយប៉ែត ។

គ្រឿងឧបភោគបរិភោគ ដែល សកលវិទ្យាល័យ​ហួរ​ឈៀវ​ ប្រចាំ ក្រុងXIA MEN ឧបត្ថម្ភ ជូនរដ្ឋបាលក្រុង ដើម្បីចូលរួមនិងគាំទ្រ ការងារ មនុស្សធម៌ នាព្រឹកនេះ រួមមាន ៖ 

១. អង្ករ២០០០គីឡូម្រាម ២តោន 

២.ទឹកសុទ្ធ១០០យួរ

៣.ទឹកត្រី១០០យួរ 

៤.សុីអីុវ១០០យួរ 

៥.មី១០០កេះ 

៦.ត្រីខ១០០យួរ 

នៅក្នុងឱកាសប្រគល់ គ្រឿងឧបភោគ បងរិភោគ ដល់រដ្ឋបាលក្រុង នាព្រឹកនេះ លោកឧកញ៉ា ជឹម សុផល ប្រធានសមាគមន៍​អតីត​និស្សិត​សកលវិទ្យាល័យ​ហួរ​ឈៀវ​ ប្រចាំព្រះ​រាជាណាចក្រ​​កម្ពុជា​ និងក្រុមការងារ បានជម្រាបជូនព័ត៌មាន ដល់ លោក អភិបាលក្រុង ពាក់ព័ន្ធ និងអាហារូបករណ៍ ដែលសកលវិទ្យាល័យ​ហួរ​ឈៀវ​ ប្រចាំ ក្រុងXIA MEN ឧបត្ថម្ភ សម្រាប់សិស្ស កម្ពុជា តាមរយៈលោកឧកញ៉ា ដែលមានបំណង ចង់ទៅសិក្សា នៅប្រទេសចិន គឺ មានការឧបត្ថម្ភ អាហារូបករណ៍១០០% ទាំងការស្នាក់នៅ ផងដែរ ៕



No comments