សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានថ្លែងក្នុងកិច្ចប្រជុំថាខេត្តបន្ទាយមាន ជ័យរងការប៉ះពាល់ ដោយទឹកជំនន់ចាប់ពីថ្ងៃលិចរហូតដល់ ថ្ងៃទឹកស្រកស្រូវខូចដោយទឹក ជំនន់លិចលង់មានចំនួន,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃទី២៧ ខែ តុលា ឆ្នាំ ២០២០ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានថ្លែងការក្នុងកិច្ចប្រជុំនៅក្នុងសាលប្រជុំសាលាខេត្ត ដោយ មាន ការចូលរួម ឯកឧត្តមបណ្ឌិត វង់សណ្ដាប់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋាន ប្រព័ន្ធស្បៀងបម្រុងកម្ពុជា មន្ត្រីអមដំណើរ និង រដ្ឋបាលក្រុង ស្រុកនិង ឃុំសង្កាត់ ជាច្រើននាក់ បានចូលរួមផងដែរ។

បើតាមការអះអាងរបស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមាន ជ័យ បានថ្លែងក្នុងកិច្ចប្រជុំថាខេត្តបន្ទាយមាន ជ័យរងការប៉ះពាល់ ដោយទឹកជំនន់ចាប់ពីថ្ងៃលិចរហូតដល់ ថ្ងៃស្រកស្រូវខូចដោយទឹក ជំនន់លិចលង់មានចំនួន ៦៥.៧០០ហិកតា ដំណាំរួមផ្សំ៦៦៦ហិកតា ក្នុងនោះមាន៤ ក្រុងស្រុក ខូចខាងធ្ងន់ មាន ស្រុក មង្គលបូរី ក្រុងសេរីសោភ័ណ ក្រុងប៉ោយប៉ែត និងស្រុកអូរជ្រៅ ក្នុងនោះរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់បានផ្តល់គ្រាប់ពូជដូចជា : ស្រូវ ដំឡូង ដំណាំគួប ផ្សំ ដល់ប្រជាកសិករ ដែលរងការខូចខាតដោយ សារទឹកជំនន់នេះ ហើយចាប់ពីថ្ងៃទី២៨ ខែ តុលា នេះទៅ។ 

  

ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់ថ្លែងក្នុងកិច្ចប្រជុំថា ក្រោយពីទឹកជំនន់ស្រកទៅវិញអស់ មានការងារជាច្រើនដើម្បីបន្តស្តារផលប៉ះពាល់ផ្សេងៗ ដោយសារតែគ្រោះទឹកជំនន់ រឿងយើងដែលត្រូវធ្វើបន្តដល់ ប្រជាកសិករដែលរងការខូច ខាត និងប៉ះពាល់ផលដំណាំគឺផ្តល់ស្រូវពូជ គ្រាប់ពូជ មានចំនួន៦មុខ ដើម្បីទុកបង្ករបង្កើនផលក្រោយទឹកស្រកវិញ ថែមទាំងមានគ្រឿង ចក្រកសិកម្មមកបម្រើ ជូនប្រជាកសិករផងដែរ។ 

ក្នុងនោះ ឯកឧត្តមបណ្ឌិត វង់ សណ្ដាប់បានឲ្យមន្ត្រីជំនាញ ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការវាយ តម្លៃនៃការខូចខាត របស់ប្រជាពលរដ្ឋ ក្នុងពេលទឹក ជំនន់ ជាពិសេសមន្ទីរកសិកខេត្តត្រូវដោះ ស្រាយជូនតែប្រជាពលរដ្ឋណាដែលខូចខាតស្រូវពិតប្រាកដតែប៉ុណ្ណោះ។

ក្រៅពីការស្តារពីផលខូចខាត ដោយសារតែគ្រោះទឹកជំនន់ ចប់ការចាំបាច់ដែលប្រជាពល រដ្ឋធ្វើបន្ថែមទៀតនោះ គឺបន្តការងារប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ត្រូវតែខិតខំការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ-១៩ ព្រោះជំងឺកូវីដ.១៩នេះ បានបំផ្លាញយើងអស់ហើយ ប្រជាពលរដ្ឋត្រូវការពារខ្លួន ពីកូវីដ១៩នេះ មិនត្រូវទុក្ខចិត្ត គ្នាទេ យើងអាចយកឈ្នះកូវីដបាន នៅ ពេល បុគ្គលម្នាក់ៗចេះប្រុងប្រយ័ត្នការពារខ្លួន តាមរយៈការអនាម័យឲ្យបានខ្ជាប់ខ្ជួនតាមវិធានសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ត្រូវពាក់ម៉ាស លាងដៃជា មួយ អាល់កុល ឬជែលលាងដៃ ការធ្វើអនាម័យ ការរក្សាគម្លាត និងប្រើប្រាស់ ការមិនទុកចិត្តគ្នាថា អ្នកណាមានជំងឺកូវីដ-១៩ ឬអ្នកនោះមិនមានជំងឺកូវីដ-១៩ ជាដើម៕



No comments