សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនករណីគ្រឿងញៀន,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តកណ្តាល៖ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួនករណីគ្រឿងញៀននាថ្ងៃទី១២ខែតុលាឆ្នាំ ២០២០វេលាម៉ោង១២និង៣០នាទីចំណុច ក្នុងរោងខាងក្រោយផ្ទះជនសង្សយ័ឈ្មោះខុន្នីជីនិតស្ថិតនៅភូមិអង្គស្នួលទី៣ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់មានឈ្មោះ៖

១.ឈ្មោះ ខុន្នី ជីនិតិ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដទីលំនៅបច្ចុប្បន្ននៅភូមិអង្គស្នួលទី៣ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល ជាមុខសញ្ញាមិនរាងចាលធ្លាប់ជាប់ពន្ធនាគារព្រៃសរាជធានីភ្នំពេញចំនួន០២ឆ្នាំពីបទ:ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

២.ឈ្មោះ វ៉េង លីម៉េង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរមុខរបរ លក់ដូរទីលំនៅបច្ចុប្បន្ន:នៅភូមិព្រៃពពេលឃុំ ពើកស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកទិញថ្នាំញៀនយកមកប្រើប្រាស់។

៣.ឈ្មោះ គង់ សុគន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិខ្លាកូនឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ:មិនពិត មុខសញ្ញាមិនរាងចាលធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយះពេល០២ឆ្នាំពីបទ:ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាងដកហូតរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូច-ទូរស័ព្ទដៃចំនួន ០១ គ្រឿងម៉ាកoppoA1K-ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងថាៈនៅមុនពេល កើតហេតុខាងលើកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មាន ពីមហាជនល្អថាមានមុខសញ្ញាកំពុងប្រើប្រាស់ថ្នាំញៀន ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល ពើកបានចុះទៅដល់កន្លែងកើតហេតុឃើញមុខសញ្ញា០៣នាក់កំពុងអង្គុយប្រើប្រាស់ថ្នាំញៀននៅក្នុងរោងខាងក្រោយផ្ទះឃើញដូច្នេះកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនមុខសញ្ញាទាំង០៣នាក់រួមនិងវត្ថុតាងតែម្តង។ 

 តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះវ៉េងលីម៉េងបានឆ្លើយសារភាពថាខ្លួនបានទៅទិញថ្នាំញៀនពីបុរស់ម្នាក់មិនស្គាល់ឈ្មោះនៅភូមិកែវឧត្តមឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺដើម្បីយកមកប្រើប្រាស់ជាមួយគ្នាពិតប្រាកដមែន។

ចំណែកជនសង្សយ័ឈ្មោះខុន្នី ជីនិតនិង ឈ្មោះគង់ សុគន្ធាបានឆ្លើយសារភាពថាពួកខ្លួនទាំង០២នាក់ពិតជាបានប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះវ៉េង លីម៉េង ពិតប្រាកដមែន។ ជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



No comments