សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក​ ជិន​ ប៊ុនធឿន​ លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន,នាយករងរដ្ឋបាលនៃសាលារាជធានីភ្នំពេញ និងជា នាយកប្រតិបត្តិសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ​ បរិភោគទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ដោយបានទទួលការចង្អុលបង្ហាញពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាល្ងាចថ្ងៃចន្ទ ១០រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី​ ១២ ខែ​ តុលា​ ឆ្នាំ​ ២០២០​នេះ  ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ លោក​ ជិន​ ប៊ុនធឿន​ លេខាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន,នាយករងរដ្ឋបាលនៃសាលារាជធានីភ្នំពេញ និងជា នាយកប្រតិបត្តិសាខា​ បានចុះសាកសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគ​ បរិភោគទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោត​ រស់នៅភូមិវាលថ្លាន់​ សង្កាត់គងណយ​ ខណ្ឌដង្កោ និងបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង​ រស់នៅភូមិវាលស្បូវ​ សង្កាត់វាលស្បូវ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។

លោក​ ជិន​ ប៊ុនធឿន​ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះនាពេលនេះដោយសារជំនន់ទឹកភ្លៀងបង្ករឡើងដោយព្យុះក្នុងរយះពេលប៉ុន្មានថ្ងៃនេះ។ 

លោកនាយកប្រតិបត្តិសាខាសូមឲ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ពីសុខភាព​ត្រូវមានអនាម័យ ពិសារទឹកដាំពុះ​ និងសូមប្រុងប្រយត័្នចំពោះក្មេងតូចៗកុំឲ្យលេងទឹក​ ៕



No comments