រោងកម្មករស្នាក់នៅ១ខ្នងឆេះខ្ទេចគ្មានសល់បណ្ដាលមកពីផ្ទុះកំប៉ុងហ្គាស,,,,,,
ខេត្តបន្ទាយមានជ័យ៖ ផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យរោងកម្មករ ស្នាក់នៅ១ខ្នងឆេះខ្ទេចគ្មានសល់តែគ្មានមនុស្សរបួសនោះទេ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នៅភូមិតារាងបាល សង្កាត់កំពង់ស្វាយ ក្រុងសិរី សោភ័ណ។
សមត្ថកិច្ចបាន ប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា : នៅមុនពេលកើតហេតុនោះកម្មករជាច្រើននាក់ បានចេញទៅធ្វើការសំណង់បាត់អស់នៅ សល់តែអ្នកចាំផ្ទះហើយបានដាំបាយដោយសារ តែកំប៉ុងហ្គាសចាស់ច្រេះស៊ូមិនបានបណ្ដាលឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ស្របពេលនោះមានប្រជាពលរដ្ឋជិតខាងបានចេញមកជួយពន្លត់យ៉ាងសស្រាក់សស្រាំដែរដោយសារតែកម្លាំងភ្លើងខ្លាំងមិនអាចជួយពន្លត់បានមួយសន្ទុះក្រោយមកទើបមានកងអន្តរាគមន៍ ដឹកនាំដោយលោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងកម្លាំងអង្គភាពទាំង៣មានកម្លាំងអាវុធហត្ថក្រុងសេរីសុភ័ណដឹកនាំដោយលោកយ៉ាន់សុវណ្ណ មេបញ្ជាការកងរាជ អាវុធ ហត្ថ ក្រុងសេរីសោភ័ណ អធិការនគរបាលក្រុងសេរីសោភ័ណ និងកម្លាំងយោធាបានបញ្ចេញឡានទឹករបស់ អធិការនគរបាលក្រុង ស្រី សោភ័ណ មួយ គ្រឿងជួយបាញ់ពន្លត់យ៉ាងសស្រាក់ សស្រាំមួយម៉ោងក្រោយមកទើបភ្លើងរលត់ជាស្ថាពរ។
លោក ហុឹល រ៉ាយ៉ាបានបញ្ជាក់ឲ្យដឹងទៀតថា: ករណីឆេះរោងកម្មករនេះមិនបណ្ដាលឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ និងគ្មានអ្នករងរបួសក្នុងភ្លើងឆេះនៅឡើយចំណែកទ្រព្យ សម្បត្តិខូចខាតមានរោងកម្មករស្នាក់នៅមួយកន្លែងឆេះខូចខាតអស់ទាំងស្រុង៕
No comments