ប្រជាពលរដ្ឋរស់នៅក្នុងភូមិអាងពូឃុំអោម៉ាលស្រុកបាត់ដំបងជាង៩០គ្រួសារសូមអំពាវនាវដល់អាជ្ញាធរខេត្តបាត់ដំបងជួយពួកគាត់ផង,,,,,,
ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋជាង៩០គ្រួសាររស់នៅក្នុង ភូមិអាងពូ ឃុំអោម៉ាល ស្រុកបាត់ដំបង ខេត្តបាត់ដំបងសូមអំពាវនាវដល់អាជ្ញាធរខេត្តចុះជួយពួកគាត់ផងពួកគាត់កំពុងតែជួបបញ្ហាគ្រោះធម្មជាតិទឹកជំនន់លិចលង់ផ្ទះអស់ហើយនាថ្ងៃទី ១២ខែកញ្ញាឆ្នាំ២០២០វេលាម៉ោង០៤នឹង១០នាទីល្ងាច ។
ខណៈពេលនេះមានប្រជាពលរដ្ឋរងគ្រោះចំនួន៩០ គ្រួសារកំពុងជួបប្រទះបញ្ហាដោយសារគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំងបង្កឲ្យទឹកជំនន់បណ្ដាលឱ្យលំនៅដ្ឋានពួកគាត់លិចលង់អស់ពួកគាត់បានផ្លាស់មករកទីទួលសុវត្ថិភាពដោយអាស្រ័យលើផ្លូវ(ហាយវ៉េ)យ៉ាងសោះកក្រោះសូមអាជ្ញាធរមូលដ្ឋានជួយចុះពិនិត្យស្ថានភាពនឹងអន្តរាគមន៍ជួយពួកគាត់ផងព្រោះពួកគាត់កំពុងតែបោះទីតាំងលើបណ្ដោយផ្លូវ(ហាយវ៉េ)មើលស្ថានភាពពិតជាគ្រោះថ្នាក់ខ្លាំងណាស់។
ពួកគាត់សូមអំពាវនាវដល់អាជ្ញាធរថ្នាក់ភូមិ,ឃុំ,ស្រុកបាត់ដំបងសូមមេត្តាចុះជួយពួកគាត់ផងក្នុងស្ថានភាពពួកគាត់ផងកំពុងតែជួបទុកលំបាក់រងការប៉ះពាល់ដោយគ្រោះធម្មជាតិដោយសារទឹកជំនន់នេះ។
ជាចុងក្រោយពួកគាត់ដែលរងគ្រោះដោយសារទឹកជំនន់ សូមអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក/ខេត្តបាត់ដំបង សូមមេត្តាជួយជាជំនួយដូចជាតង់កៅស៊ូសំរាប់ប្រក់ជាដំបូលសំរាប់ជ្រកភ្លៀងនឹងគ្រឿងបរិភោគឧបភោគមួយចំនួនដល់ពួកគាត់ផងដែលក្នុងកាលៈទេសៈនេះគឺពួកគាត់មិនអាចរកអ្វីបានទេ។
No comments