មិនថាការងាមមាញឹកប៉ុន្នា!!លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ មានសៀវភៅសិក្សាចែកជូនសិស្សានុសិស្ស,,,,,,
ខេត្តបន្ទាយមានជ័យ៖ព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២០ ឳកាសដ៏មមាញឹកនេះដែរ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន និងលោកជំទាវ មានសៀវភៅ ៣៥០ ក្បាល ប៊ិច៣៥០ដើម ខ្មៅដៃ៣៥០ដើម និងជ័រលុប ៣៥០ ចែកដល់សិស្សានុសិស្សចំនួន៣៥០នាក់ និងយកថវិកា១,៥០០,០០០៛ (មួយលានប្រាំសែនរៀល ) ចែកដល់លោកគ្រូអ្នកគ្រូ១២នាក់ ក្នុងម្នាក់ៗទទួលបាន ១០ម៉ឺនរៀល និង៣០ម៉ឺនរៀលផ្តល់ជូនលោកនាយសាលាដើម្បីទុក ចាត់ចែងទូទៅចំណាយផ្សេងៗលើសំភារះសាលា កម្មវិធីនេះធ្វើនៅសាលាបឋមសិក្សាភ្នំជញ្ជាំង ស្រុកព្រះនេត្រព្រះ ។
No comments