ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចាត់កម្លាំងនិងសំភារះ ចុះជួយប្រជាពលរដ្ឋ,,,,,
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ១២ខែតុលាឆ្នាំ.២០២០ លោកឧត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានចាត់កម្លាំងនិងសំភារះ ចុះជួយប្រជាពលរដ្ឋ មានដូចជា:
១-កម្លាំងនគរបាលស្រុកថ្មពួកនិងវរសេនាតូចការពារ ព្រំដែនគោកលេខ៨០៧ សរុប ៥៥នាក់ មានទូក២គ្រឿង ចុះជួយដក និងដឹកជញ្ជូនដំឡូង របស់ប្រជាពលរដ្ឋដែលលិចទឹក នៅភូមិបឹងតាស្រី (អូរកំបុត) ឃុំគោករមៀត ស្រុកថ្មពួក ។
២-កម្លាំងនគរបាលស្រុកស្វាយចេក សរុប២៦នាក់ ចុះជួយកាយដីដាក់ការុងទប់អាងទឹកប្រាសាទប្រាំ រងការខូចខាត នៅភូមិឃុំតាផូ ស្រុកស្វាយចេក ។
៣-កម្លាំងនគរបាលស្រុកមង្គលបូរី និងកម្លាំងខេត្ត សរុប ២៣នាក់ ប្រើកាណូត៣គ្រឿង អោយចុះជួយជន្លៀសប្រជាពលរដ្ឋ និងដឹកជញ្ជូនឥវ៉ាន់ រងគ្រោះជំនន់ទឹកភ្លៀងលិច នៅភូមិសាយ សាម៉ន ឃុំចំណោម ស្រុកមង្គលបូរី ទៅដាក់កន្លែងទីទួលសុវត្ថិភាព ។
Add caption |
No comments