សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានបញ្ជាកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១១ ចុះជួយប្រជាពលរដ្ឋទាំងយប់,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នាថ្ងៃទី១១ខែតុលាឆ្នាំ២០២វេលាម៉ោង១៩នឹង០០នាទីយប់ ដោយសារជំនន់ទឹកភ្លៀងបន្តកើនឡើង លោកវរសេនីយ៍ឯក សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បានចាត់តាំងលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំកម្លាំង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ កម្លាំងនគរបាល កងរាជអាវុធហត្ថ និងឣាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ភ្លៀង និងទឹកហូរពីប្រទេសថៃ បណ្តាលឣោយលិចផ្ទះប្រជាពលរដ្ឋកើនដល់ចំនួន ១៥ខ្នង កងកម្លាំងបានជួយជញ្ជូន សម្ភា: ក្នុងផ្ទះទៅទីទួលមានសុវត្ថិភាព ស្ថិតនៅភូមិសង្កែ ឃុំបឹងបេង និងភូមិថ្មី ឃុំឣូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។









No comments