សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជារការ អាវុធហត្ថ ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ អុីលីត ខាប់ ឆ្នាំ២០២០,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី១១.១០. ២០ ២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជារការ អាវុធហត្ថ ខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ (អុីលីត ខាប់) ឆ្នាំ២០២០ ខេត្ត បន្ទាយមានជ័យ ។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធាន ស.ស.យ.ក ខេត្ត ឯកឧត្តម លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត លោក បួយ ម៉េង តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត កញ្ញា ពាក់ សិលា អនុប្រធាន ស.ស.យ.ក ខេត្ត លោក ហួត គង់ ម្ចាស់សហគ្រាស CDR លោក ហាក់ ហុក ម្ចាស់ក្រុមហ៊ុនសំណង់ហាក់ហុក។

បើតាមរបាយការណ៍របស់លោក លឹម គឹមហាក់ គណ:កម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់នេះចាប់ផ្ដើមដំណើការតាំងពីថ្ងៃទី២៥.៧.២០២០ រហូតដល់ថ្ងៃទី១១.១០.២០២០ មានរយ:ពេល៧៩ថ្ងៃហើយ នៅតារាងបាល់ទាត់សប្បនិមិត្ត អុីលីតស្ពតក្លឹប ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

លោក ឧត្តមសេនីត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា តាមរយ: លទ្ធផលនៃការប្រកួត យើងរកឃើញក្រុមកីឡាដែលមានសម ត្ថភាពដណ្ដើមបានពានរង្វាន់ជ័យលាភីចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣ ក្នុងចំណោម១៨ក្រុមផងដែរ។

ក្នុងពិធីនេះដែរលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឧបត្ថម្ភ ជាថវិកាចំនួន៣៩០០០០០រៀល (បីលានប្រាំបួនសែនរៀល) ដល់ គណ:កម្មការរៀបចំការប្រកួត អាជ្ញាកណ្ដាល ពិធីករ និងក្រុមកីឡាទទួលបានចំណាត់ លេខ១ លេខ២ លេខ៣ ដើម្បីជាការលើកទឹកចិត្តផងដែរ ។












No comments