ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជេីញចុះពិនិត្យស្ថានភាពទឹកលេចផ្លូវដោយសារជំនន់ទឹកភ្លៀង អមដំណេីរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល,,,,,,
ខេត្តកណ្តាល៖នៅថ្ងៃ អាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែ តុលា គ.ស២០២០ វេលាម៉ោង១៦.០០នាទី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជេីញអមដំណេីរដោយលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
មានការចូលរួមដោយ៖-
-លោកប្រធានមន្ទីរធនធានទឹកខេត្តកណ្តាល
-លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល
-លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល
-លោកអធិការរង និងក្រុមការងារ
-លោក លោកស្រីមេឃុំពេីក ឃុំឆក់ឈេីនាង
-លោកនាយ នាយរង មន្ត្រីប៉ុស្តិ៍ និងកម្កាំងប្រជាការពារ
បានអញ្ជេីញចុះពិនិត្យស្ថានភាពទឹកលេចផ្លូវដោយសារជំនន់ទឹកភ្លៀង នៅឃុំពេីក ឃុំឆក់ឈេីនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
No comments