ឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ,តារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ព្រមទាំងក្រុមការងារ ចុះលុយទឹកនាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់,,,,,,,
ខេត្តបន្ទាយមានជ័យនា៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុំរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាមួយលោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ,តារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ព្រមទាំងក្រុមការងារ ចុះលុយទឹកនាំយកអំណោយជាស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ដែលមិនបានឡើងមកលើទីទួលសុវត្ថិភាព នៅស្រុកមង្គលបូរី ក្នុងភូមិព្រេករពៅ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ចំនួន២៣០ គ្រួសារ មានអង្ករ ២០គីឡូក្រាម មី១កេស ត្រីខ១យួរ ។
សូមបញ្ជាក់ថា ក្នុងថ្ងៃទី១៩ តុលាឆ្នាំ២០២០នេះដែរ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យបានបែងចែកក្រុមការងារខេត្ត ស្រុក និងយុវជន ចំនួន ៥ ក្រុម បានបន្តយុទ្ធនាការចុះនាំយកស្បៀងសង្គ្រោះបន្ទាន់ ជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារដែលរងគ្រោះទឹកជំនន់ ហើយមិនបានឡើងមកកាន់ទីទួលសុវត្ថិភាព ប្រមាណ ៤០០០ គ្រួសារ ទាំង០៦ ឃុំក្នុងស្រុកមង្គលបូរី ។
No comments