ឯកឧត្តម ម៉ៅ ភិរុណ និងឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលនាំអំណោយចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥០០ គ្រួសារ ស្ថិតនៅស្រុកកណ្តាលស្ទឹង,,,,,
ខេត្តកណ្តាល៖នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ម៉ៅ ភិរុណប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម គង់សោភ័ណ្ឌ អភិបាលនៃគណអភិបាលខេត្តបានអញ្ជើញចុះសួរសុខទុក្ខ និងចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការនិមន្តចូលរួមពីព្រះធម្មធរគណរាជធានីភ្នំពេញនិងជាព្រះគ្រូសូត្រស្តាំវត្តគល់ទទឹងនិងព្រះសង្ឃគ្រប់ព្រអង្គ អញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន លោកឧកញ៉ា ឌួង ឆាយ និងភរិយា ព្រមទាំងក្រុមការងារ និងសម្បុរសជន។
No comments