ខេត្តកណ្តាល៖ព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំលោកស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលស្រុក និងមន្រ្តីក្រោមឱវាទពាក់ព័ន្ធ អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៦៥០គ្រួសារ រស់នៅភូមិបុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ព្រះគ្រូសូត្រស្តាំវត្តនិគ្រោធវន្ត ហៅវត្ត គល់ទទឹង ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកឧកញ៉ា ដួង ឆាយ និងភរិយា ព្រមទាំងសហការី លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
0 Comments