លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដឹកនាំមន្ត្រីក្រោមឱវាទនាំអំណោយចែកជូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកកភ្លៀងនៅសង្គាត់ក្បាលកោះ,,,,,,,
ភ្នំពេញ៖ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជ រដ្ឋាភិបាលកម្ពុជាដែលមានសមេ្តចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់ក្បាលកោះ ព្រមទាំងអស់លោក លោកស្រីជាអភិបាលរងខណ្ឌ លោក ម៉ៅ សឿត អនុប្រធានក្រុមការងារចុះជួយសង្កាត់ មន្ត្រីរាជការសាលាខណ្ឌ លោក ចៅសង្កាត់ក្បាលកោះ ព្រមទាំងសហការីទាំងអស់ បានទទួលទេយ្យទានរបស់ព្រះវិសុទ្ធាភិធម្ម សុឹម យុត្ត ព្រះរាជាគណៈថ្នាក់កិត្តិយស នឹងជាព្រះគ្រូចៅអធិវត្តជ្រោយអំពិល ដើម្បីចែកជូនប្រជាពលរដ្ឋដែលជួបបញ្ហាជំនន់ទឹកភ្លៀង ។
បន្ទាប់មកលោកអភិបាល និងមន្ត្រីរាជការសាលាខណ្ឌ លោកចៅសង្កាត់ក្បាលកោះ និងសហការីទាំងអស់បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ និងបានដាក់ម៉ាសុីនបូមទឹកដើម្បីបូមទឹកជូនប្រជាពលរដ្ឋភ្លាមៗផងដែរ។
No comments