អាជ្ញាធរក្រុងប៉ោយប៉ែត តែងតែគិតគូរដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នឹង ឧបត្ថម្ភស្បៀងអាហារ សង្គ្រោះបឋម ដល់ប្រជាពលរដ្ឋ ចំនួន៧៤៧គ្រួសារ មកពី៣សង្កាត់,,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យ ២ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ បន្ទាប់ពីបាន ជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងប៉ះពាល់លំនៅដ្ឋាន មកស្នាក់នៅទីទួលសុវត្តិភាព រួចរាល់ លោក គាត ហ៊ុល ប្រធានគណៈបញ្ជាការឯកភាពក្រុងប៉ោយប៉ែត បានផ្តល់ជូនជាស្បៀងអាហារ សង្គ្រោះបឋមចំនួន៧៤៧គ្រួសារ ដែលមកពី៣សង្កាត់ រួមមាន ៖
១ .ភូមិសុខសាន្ត សង្កាត់និមិត្ត ចំនួន២៦១គ្រួសារ ។
២ .ភូមិគីឡូលេខបួន សង្កាត់ផ្សារកណ្តាល ចំនួន៩៣គ្រួសារ ។
៣ .សង្កាត់ប៉ោយប៉ែតចំនួន ៣៩៣គ្រួសារ (ភូមិប៉ោយប៉ែត ចំនួន១៨៧គ្រួសារ ភូមិក្បាលកោះ ចំនួន២០៤ គ្រួសារ ភូមិអូរជ្រៅ ចំនួន០២ គ្រួសារ) ។
សូមជម្រាបជូនថា អំណោយដែលរដ្ឋបាលក្រុងប៉ោយប៉ែតបានប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះប៉ះពាល់ដោយជំនន់ទឹកភ្លៀង នាបច្ចុប្បន្ន នេះ ក៏មានការចូលរួម ឧបត្ថម្ភ ពីសប្បុរសជន រួមមាន ៖
១ . លោក យ៉ាង គីមហ៊ុយ និងលោកស្រី ឧបត្ថម្ភ
ថវិកាចំនួន ១០លានរៀល ។
២ . លោកស្រី ណុប ណាវី ម្ចាស់ហាងមេម៉ូរីកាហ្វេ និងកញ្ញា ង៉ោ លាងហេង មន្ត្រីសាលាក្រុង ឧបត្ថម្ភ
បាយចំនួន៥០ប្រអប់ ។
៣ . លោក គ្រី សំណាង ត្រីខចំនួន ១០កេះ ទឹកសុទ្ធ៥០យួរ
៤ . លោក លឹម ម៉េងឆាយ ឧបត្ថម្ភ អង្ករ ១តោន
៥ . លោក ងិន ឡឹក ឧបត្ថម្ភ អង្ករ ១តោន
៦ . លោក នី ឃុនណា ឧបត្ថម្ភ អង្ករ ១តោន
៧ . លោក ម៉ៃ គឹមហុង ឧបត្ថម្ភ អង្ករ ២០០គីឡូក្រាម
៨ . លោក ថន គឹមស៊ាង និងភរិយា ម្ចាស់ភោជនីដ្ឋានរ៉ាយ
ឧបត្ថម្ភ អង្ករ ១តោន
៩ . លោក អ៊ុយ ឆាយ និងលោកស្រី ឧបត្ថម្ភអង្ករ៥០០គីឡូក្រាម ទឹកស៊ីវ ១០យួរ ត្រីខ៣០ឡូ មី២០កេស អាវ១០០ កន្សែង៦ឡូ
១០ . ក្រុមយុវជនឆ្នើមសម្តេចតេជោ អង្ករ១០គីឡូក្រាម មី១កេស សម្រាប់ ២៦១គ្រួសារ នៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
១១. សប្បុរសជនតាមរយៈលោក នួន នីគីដា អង្ករ១តោន ត្រីខ១០០យួរ និងភេសជ្ជះតេនសៃយូឈិ ៦០០ដប
១២ . ក្រុមយុវជន ១៥៧ សាខាក្រុងប៉ោយប៉ែត មី៥០កេស ត្រីខ ៥០យួរ អង្ករ១តោន
១៣ . លោក យឹម ឆេងអៀង និងលោកស្រី អាវពោង៤០ អាវភ្លៀង៥០
១៤ . លោក សម្បត្តិ ជាអាជីវករ អាវភ្លៀងធំ ១៣អាវ
- លោក អ៊ួង ទឹម និងលោកស្រី ចេង ដា ជាអាជីវករ អង្ករ ចំនួន១តោន។
No comments