សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាអញ្ជើញជាអធិបតីភាពនាំយកអំណោយមនុស្សធម៌របស់សាខា រួមនឹងសមាគមននារីដើម្បីអភិវឌ្ឍន៍ខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន៥២គ្រួសារ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តស្វាយរៀង​៖នៅរសៀលថ្ងៃចន្ទ ១០កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា បានបន្តនាំយកអំណោយមនុស្សធម៌របស់សាខា រួមនឹងសមាគមននារីដើម្បីអភិវឌ្ឍន៍ខេត្ត ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ៥២ គ្រួសារ មកពីសង្កាត់ស្វាយរៀង សង្កាត់ពោធិតាហោ និងសង្កាត់គយត្របែក ក្រុងស្វាយរៀង ។​

ក្នុងឱកាសនោះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់ប្រជាពល រដ្ឋទាំងអស់ ដែលជួបគ្រោះទឹកជំនន់ នៅក្នុងរដូវវស្សានាពេលនេះ ព្រមទាំងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ សាខា អនុសាខាក្រុង-ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមកាកបាទក្រហមឃុំ សង្កាត់ អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ កងកម្លាំងប្រដាប់អាវុធ និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ ។

លោកជំទាវ បានបន្តអំពាវនាវដល់កម្លាំងសង្គ្រោះទាំងអស់គោរព តាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយការជន់លិចនេះគ្រប់ទីកន្លែងទាំងអស់ ឱ្យបានទាន់ពេលវេលា ដើម្បីធានាថាមិនមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិត ដោយអាជ្ញាធរមិនបានដឹងនោះឡើយ ។

ជាមួយគ្នានោះដែរលោកជំទាវបានពាំនាំនូវសារអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់បងប្អូនជនរួមជាតិ ៖ 

១. សូមក្រុមគ្រួសារដែលមានកូនចៅតូចៗកុំបណ្តែតបណ្តោយ ឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបាន ដូចនេះត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់ បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ ។ 

២. សូមគិតគូរ និងយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់យើងគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឱ្យកើតមានជំងឺរាគរូស ឬជំងឺដង្កាត់នានា ដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ ។

៣. នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត មានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ។ 

៤. សូមបន្តទប់ស្កាត់ជំងឺកូវីដ-១៩ ត្រូវពាក់ម៉ាស់ លាងដៃនឹងសាប៊ូ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ច ដោយអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល និងទម្លាប់រស់នៅតាមបែបគន្លងថ្មី ។ 

អំណោយដែលបានចែកជូនសម្រាប់គ្រួសារជម្លៀសមកនៅទីទួលសុវត្ថិភាព ៧ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ធុងទឹកជ័រ ១ កៅស៊ូតង់ ១ មី ១ កេស កន្ទេលបត់ ១ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ឃីត ១ កញ្ចប់(មុង ១ ភួយ ១ ក្រម៉ា១ សារុង ១) ថវិកា ៥០,០០០ រៀល ។ សម្រាប់គ្រួសារលិចក្រោមផ្ទះ ៤៥ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ ឃី កញ្ចប់ (មុង ១ ភួយ ១ ក្រមា ១ សារុង ១) ថវិកា ៥០,០០០ រៀល ។ សមាគមននារីដើម្បីអភិវឌ្ឍន៍ខេត្តចែកជូនទាំង ៥២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ១៥ គ.ក្រ មី ១ កេស ទឹកសុទ្ធ ១ កេស ទឹកដោះគោ ៦ កំប៉ុង។



No comments