លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចែកស្បៀងដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនកងកម្លាំងដែលបំពេញភារកិច្ច,,,,,,
ខេត្តបន្ទាយមានជ៏យ៖ថ្ងៃច័ន្ទ ១០ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២០ លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងស្នងការដ្ឋានក៏ដូចជាកម្លាំងចំណុះរបស់ស្នងការនគរបាលខេត្ត គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីគោរពចប់ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ស្នងការ បានចែកស្បៀង មានជាអង្ករ មី ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឧិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចែកជូនកងកម្លាំងដែលបំពេញភារកិច្ចកន្លងមក ក្នុងនោះដែរលោក ឧត្តមសេនីយ៍ស្នងការ មានមតិផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ត្រូវអនុវត្តនូវវិន័យ០០៦របស់កងកម្លាំង គោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ មានសាមគ្គីភាពអោយបានរឹងមាំ និងបន្តទ្រោលសភាពការណ៍ផ្សេងៗលើ២៤/២៤ បន្ថែមទៀតអោយបានល្អ ។
No comments