លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជ អាវុធហត្ថ ខេត្តកណ្តាល បានដឹកនាំកម្លាំងក្រោមឱវាទ ចុះសួរសុខទុក្ខ ចែកអំណោយ ផ្សព្វផ្សាយវិធានការ បង្ការការពារកូវីដ ១៩ ដល់ កម្លាំងកងរាជអាវុធហត្ថ ដែលផ្ទះលិចទឹក ដោយគ្រោះធម្មជាតិទឹកភ្លៀងដល់លំនៅដ្ឋាន,,,,
ខេត្តកណ្តាល៖ នាថ្ងៃអាទិត្យ ៩ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ទី២៥ ខែតុលា ឆ្នាំ២០២០ ដោយមានការដឹកនាំដោយភាពទទួលខុសត្រូវខ្ពស់ លើសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានដឹកនាំលោក លោកស្រី មេបញ្ជាការរង នាយ នាយរង ថ្នាក់ដឹកនាំក្នុងកងរាជ អាវុធហត្ថ ខេត្តកណ្តាល ចុះសួរសុខទុក្ខសំណេះ សំណាល ចែកអំណោយ ដល់គ្រួសារអាវុធហត្ថជួបគ្រោះមហន្តរាយទឹកជំនន់ ពិសេសផ្សព្វផ្សាយវិធានការបង្ការការពារទប់ស្កាត់ជំងឺកូវីដ ១៩ ដល់គ្រួសារអាវុធហត្ថ ផ្ទះលិចទឹកដោយគ្រោះធម្មជាតិចំនួន ២១គ្រួសារ ដល់លំនៅដ្ឋាន និងចុះពិនិត្យមេីលភូមិសាស្ត្រនានាតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងជាអនុប្រធាន សមាគមអតីតយុទ្ធជនខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខផ្តាំផ្ញើពីឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល ប្រធានកិត្តិយស ស.អ.ក ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត និងឯកឧត្តម ស្នងការនគរបាលខេត្ត។
បន្ថែមពីលើនោះលោកឧត្តមសេនីយ៍ត្រីមសំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចែកជូនដោយផ្ទាល់ ក្នុងមួយគ្រួសារៗ ទទួលបានសម្ភារៈមួយចំនួនរួមមាន៖ ថវិកា អង្ករ មី ទឹកត្រី ទឹកសុីអុីវ ត្រីខ ទឹកសុទ្ធ ក្រម៉ា សាប៊ូ អាល់កុល ម៉ាស់ ។ល។ ថវិកានិងសម្ភារះសរុបដែលចែកជូនទាំងអស់ចំនួនជាង ២១លានរៀល ដែលជាថវិការបស់លោក មេបញ្ជាការ មូលនិធិកងរាជអាវុធហត្ថខេត្តកណ្តាល និងសប្បុរសជន។
តំណាងគ្រួសារអ.ហ ជួបគ្រោះធម្មជាតិមានសេចក្តីត្រេកអរជាខ្លាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ និងជូនពរដល់ ថ្នាក់ដឹកនាំទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
No comments