Breaking News

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលក្រុងប៉ោយប៉ែត អញ្ជើញចូលរួមក្នុងពិធីជួបជុំពុទ្ធបរិស័ទនមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តបុណ្យកឋិនទានសាមគ្គី,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 


ខេត្តបន្ទាយមានជ័យ៖នៅល្ងាចថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលក្រុងប៉ោយប៉ែត អញ្ជើញចូលរួមក្នុងពិធីជួបជុំពុទ្ធបរិស័ទនមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តសិរីមង្គលសុទ្ធារាម (ស្ទឹងបត់) ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនាតរៀងទៅ។












No comments