សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងសមត្ថកិច្ចនៃខណ្ឌច្បារអំពៅធ្វើការឃាត់ខ្លួនបានជនសង្ស័យ ២នាក់ខណៈពេលល្បាត,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ភ្នំពេញ៖បុរស២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនខណះពេលល្បាតនៅ មុខផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់ និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០៦-១០-២០២០ ម៉ោង០២និង០០នាទី រំលងអាធ្រាត។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ៖ ១.ឈ្មោះឡេ យ៉ាំងតឹង ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់។២.ឈ្មោះង្វៀង យ៉ាំងហាយ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ កម្មករសំណង់។ 

ជនសង្ស័យទាំង០២នាក់ ស្នាក់នៅ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ហេតុការណ៍ ៖ មុនពេលកើតហេតុ សមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ ០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានផ្លាកលេខ មានសណ្តោងរ៉ឺម៉ក សមត្ថកិច្ចមានការ សង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃើញវត្ថុតាង ដែកកែច្នៃសម្រាប់ឆ្កឹះសោទ្វារផ្ទះ០២ លាក់ ទុកក្នុងហោប៉ៅខោ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ រួមនិងវត្ថុតាងបញ្ជូនមកអធិការ ដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។








No comments