សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨.១០. ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២០ ។

ពិធីនេះប្រារព្វធ្វើឡើងនៅសាលប្រជុំធំ អ.ហ ខេត្ត ប/ជ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជារការរង អាវុធហត្ថខេត្ត នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេ/ការ មេ/ការរង មូលដ្ឋាន អាវុធហត្ថ ក្រុង-ស្រុក និងស្នាក់ការសន្តិសុខចំនួន ។ 


ក្នុងកិច្ចប្រជុំនោះដែរលោក ឧត្តមសេនីយ៍ត្រី បាន ប៊ិន មេបញ្ជាការ បានផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះបោះឆ្នោត ឆ្នាំ២០២០ និងផ្សព្វផ្សាយប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា មេ/ការ អ.ហ.ផ.ទ ស្ដីពី កំណែទម្រង់រចនាសម្ព័ន្ធកងរាជអាវុធហត្ថផងដែរ ៕













No comments