Breaking News

លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់ឱ្យក្រុមការងារនាំយកគ្រឿងចក្រឈូសឆាយកៀរកិនធ្វើគ្រឹះ និងក្រាលថ្មម៉ិចផ្លូវលំ ១ខ្សែ ក្នុងភូមិសុខសាន្ត,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

 



ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានចាត់ឱ្យក្រុមការងារនាំយកគ្រឿងចក្រឈូសឆាយកៀរកិនធ្វើគ្រឹះ និងក្រាលថ្មម៉ិចផ្លូវលំ ១ខ្សែ ក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាអំណោយដ៏ពិសិដ្ឋរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។










No comments