សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ងួន រតន: អភិបាលនៃគណ:អភិបាលខេត្តបាត់ដំបង និង លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានចុះទៅគោលដៅត្រួតពិនិត្យរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅរង្វង់មូលថ្មគោល,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបាត់ដំបង៖នៅថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២០ វេលាម៉ោង ១០:៣០ នាទី លោកវរសេនីយ៍ឯក ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានចុះទៅគោលដៅឃាត់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅរង្វង់មូលថ្មគោល ដើម្បីអនុញ្ញាតឱ្យរថយន្តខាងលើចរាចរដូចប្រក្រតីវិញ លើកំណាត់ផ្លូវជាតិលេខ៥ពីរង្វង់មូលថ្មគោលទៅឃុំជ្រៃព្រំប្រទល់សង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលរងការលិចទឹក ។

ក្នុងនាមអធិការនគរបាលស្រុកថ្មគោល សំណូមពរដល់អ្នកបើកបររថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើចរាចរលើផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រលិចទឹក សូមបើកបរកុំជែងគ្នា និងរក្សាចន្លោះរវាងរថយន្តមួយទៅរថយន្តមួយ ពី៩០ម៉ែត្រ ទៅ១០០ ម៉ែត្រ ហើយបើកទុកចន្លោះពីខឿបថ្មបែងចែកទ្រូងផ្លូវ ២ម៉ែត្រ ។



No comments