សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អមដំណើរដោយលោកឧត្តមសេនីយទោ ឈឿនសុចិត្ត ស្នងការខេត្តកណ្តាល ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេបាសាក់ និងគ្រួសារមានកូនលង់ទឹកស្លាប់ ចំនួន ៣ គ្រួសារ ស្ថិតនៅ សង្កាត់រការខ្ពស់,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត មួយក្រុម ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ជូនប្រជាពលរដ្ឋរងគ្រោះដោយបាក់ច្រាំងទន្លេបាសាក់ និងគ្រួសារមានកូនលង់ទឹកស្លាប់ ចំនួន ៣ គ្រួសារ ស្ថិតនៅ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

មានមតិសំណេះសំណាលទៅកាន់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្តីអាណិតអាសូរ និងនឹករលឹកបំផុត។ 

ឯកឧត្ដម បានបន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងមានគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ នៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីកាកបាទក្រហមនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ចាស់ជរាឥតទីពឹង ជនទីទ័លក្រ ស្រី្តមេម៉ាយកូនច្រើនក្រីក្រ អ្នក កំពុងរស់នៅជាមួយមេរោគអេដស៍ អ្នកជំងឺអេដស៍ អ្នកមានជំងឺរ៉ាំរ៉ៃហើយមានជីវភាពទីទ័លក្រ កុមារកំព្រា ស្រី្តឆ្លងទន្លេ និងអ្នករងគ្រោះផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬនិន្នាការនយោបាយឡើយ គឺក្នុងគោល បំណងជួយដោះស្រាយសម្រាលនូវការលំបាកចំពោះមុខឲ្យបានទាន់ពេលវេលា និងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការដាច់ស្បៀងអាហារឡើយ ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកំឡុងពេលនៃទឹកជំនន់នេះ ត្រូវប្រុងប្រយ័ត្នដល់ក្មេងតូចៗ មិនត្រូវមានការធ្វេសប្រហែស បណ្ដែតបណ្ដោយឲ្យពួកគាត់នៅក្បែរទឹក និងលេងទឹកឡើយ ដែលអាចបង្កជាគ្រោះថ្នាក់ដោយប្រការណាមួយ។ ជាងនេះទៀតត្រូវថែរក្សាសុខភាព ដោយប្រកាន់នូវ ហូបស្អាត ផឹកស្អាត ពិសេសនៅពេលបងប្អូនធ្វើដំណើរ ឆ្លងទឹក ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយមានត្រៀមសម្ភារៈសម្រាប់ជួយសង្គ្រោះ ដូចជាអាវពោង ដើម្បីបង្ការនូវគ្រោះថ្នាក់ផងដែរ។

អំណោយដែលបានសាខាប្រគល់ជូនគ្រួសាររងគ្រោះ ដោយបាក់ច្រាំងទន្លេ ចំនួន ២ គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ៥០ គីឡូក្រាម មីង ២ កេស ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុទ្ធ ១ កេស កៅស៊ូតង់ ១ ផ្ទាំង និងថវិកា ៥៥ ម៉ឺនរៀល។ ដោយឡែកគ្រួសារលង់ទឹកស្លាប់ ទទួលបាន អង្ករ ៥០ គីឡូក្រាម មី ២ កេស ទឹកសុទ្ធ ២ កេស ទឹកផ្លែឈើ ២ កេស ត្រីខ ២យួរ និងថវិកា ៤៥ម៉ឺនរៀលផងដែរ។



No comments