ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាលបានទទួលអំណោយ ពីសប្បុរសជននានាដើម្បីជួយ សង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង,,,
ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ បានទទួលអំណោយពីសប្បុរសជនមានដូចជា សម្ភារៈ និងថវិកា ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
សូមជម្រាបថា អំណោយដែលសប្បុរសជន បាននាំយកមកផ្តល់ជូនរដ្ឋបាលខេត្តកណ្ដាលនាពេលនេះរួមមាន៖ ១-លោក តាំង ឡាក់ហាវ ប្រធានសមាគមពាណិជ្ជកម្មចិន ឆោសាន នៅកម្ពុជា បានឧបត្ថម្ភអង្ករចំនួន ១០តោន ទឹកបរិសុទ្ធចំនួន ២០០កេស ជែលលាងដៃចំនួន ៨០កេស ម៉ាស់១០កេស និងថវិកា ៥លានរៀល។ ២-ឯកឧត្តម ភូ លីវុឌ្ឍ និងលោកជំទាវ បានឧបត្ថម្ភ អង្ករ៥តោន ។ មក៣-លោក សាយ ឌីម៉ង់ ប្រធានក្រុមហ៊ុន ឌីអិម ហ្គោលដេន ខនស្ត្រាក់សិន ឯ.ក បានឧបត្ថម្ភថវិកាចំនួន ១០០០ដុល្លារ(មួយពាន់ដុល្លារ)។ក្នុងពិធីទទួលអំណោយនេះ ឯកឧត្តម អភិបាលខេត្ត បានថ្លែង អំណរ គុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយជាសម្ភារ: និងថវិកា ឧបត្ថម្ភមកដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការបំរើឲ្យការងារមនុស្សធម៍ ជាពិសេសដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន៣ ក្រុង-ស្រុក រួមមាន៖ ក្រុងតាខ្មៅស្រុកអង្គស្នួល និងស្រុក កណ្ដាលស្ទឹង ។
ឯកឧត្តម បានចាត់ទុកថា កាយវិការមនុស្សធម៌របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅពេលនេះ គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ ជាវប្បធម៌នៃការចែករំលែក ចេះជួយគ្នាក្នុងគ្រាដែលជួបទុក្ខលំបាក។ក្នុងឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ ក៏បានសន្យាថា នឹងធ្វើការបែងចែកអំណោយទាំងអស់នេះ ឲ្យដល់ដៃប្រជាពលរដ្ឋដែលកំពុងតែរងគ្រោះនៅតាមគោលដៅ ឲ្យបានទាន់ពេលវេលា ទន្ទឹមនេះឯកឧត្តម បានជូនពរបងប្អូនសប្បុរសជនទាំងអស់ឱ្យមានសេចក្ដីសុខចម្រើន ហើយ រដ្ឋបាលខេត្ត នៅតែរីករាយ និងស្វាគមន៍និច្ចចំពោះការចូលរួមសំណាក់សប្បុរសជនជិត ឆ្ងាយទាំងអស់ ក្នុងជួយឧបត្ថម្ដដល់ រដ្ឋបាលខេត្តកណ្ដាល។
No comments