សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរតាមទូកចុះពិនិត្យមើលស្ថានភាពការលិចលង់ផ្ទះរបស់ប្រជាពលរដ្ឋ និងផ្ដល់អំណោយសង្គ្រោះតាមខ្នងផ្ទះ។
បន្ទាប់ពីអញ្ជើញចែកអំណោយនៅទីតាំងទី១រួចហើយមក សម្ដេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញធ្វើដំណើរតាមទូក ដើម្បីពិនិត្យមើលតាមខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការលិចលង់ផ្ទះ និងបាននាំយកអំណោយចែកជូនដោយផ្ទាល់នៅតាមផ្ទះផងដែរ។
បងប្អូនប្រជាពលរដ្ឋដែលលិចលង់នៅផ្ទះនេះ ពួកគាត់បាន និងកំពុងស្នាក់នៅលើទីទួលសុវត្ថិភាពតាមបណ្ដោយផ្លូវជាតិ លេខ៥នេះ ដែលកំពុងទទួលបាននូវការយកចិត្តទុកដាក់ពី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងសុវត្ថិភាពរស់នៅ និងការផ្ដល់សម្ភារៈនិងចំណីអាហារផ្សេងៗ៕
No comments