លោកឧត្តមសេនីយ៍ត្រី សិទ្ឋិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអោយគ្រប់អធិការដ្ឋាននគរបាលក្រុង.ស្រុកទាំង៩ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ត្រៀមកងកម្លាំង និងសំភារះរួចជាស្រាច់ ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់,,,,,
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការតាមដដនទឹកជំនន់ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរខេត្ត លោកឧត្តមសេនីយ៍ត្រី សិទ្ឋិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអោយគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ និងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ត្រៀមកងកម្លាំង និងសំភារះរួចជាស្រាច់ ក្នុងការចុះជួយប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់ តាមស្រុកក្រុងមួយចំនួន ដែលរងគ្រោះទឹកជំនន់មាន ស្រុកថ្មពួក ស្វាយចេក ម៉ាឡៃ និងក្រុងសិរីសោភ័ណ ដែលជន់ដោយសារទឹកភ្លៀង ហូរធ្លាក់មកពីប្រទេសថៃឆ្លងកាត់ភូមិសាស្រ្ត ស្រុក បណ្តាលអោយលិចក្រោមផ្ទះ ប្រជាពលរដ្ឋ និងជួយជន្លៀសបណ្តើៗ រកទីទួលសុវត្ថិភាព។
No comments