ខេត្តបន្ទាយមានជ័យ៖នា ថ្ងៃទី១០ ខេតុលា ឆ្នាំ២០២០ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ ត្រៀមអន្តរាគមន៍ និងមាន សម្ភារ មធ្យោបាយ តាមផែនការដែរថ្នាក់លើបានចុះ នៅទីបញ្ជាការកងពល បណ្តាកងឯកភាពចំណុះឈរជើងនៅក្រៅអង្គភាព ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ រួមមាន វរសេនាតូចថ្មើរជើងលេខ៥១១ លេខ៥១៣ និងលេខ៥១៤។
ស្ថិតនៅក្នុងស្ថានភាពខ្យល់ព្យុះភ្លៀងបន្តធ្លាក់ខ្លាំងដែលបង្កឲ្យមានជំនន់ទឹកភ្លៀង កងកម្លាំងគឺប្រចាំការត្រៀម២៤ម៉ោងលើ២៤ម៉ោង ដើម្បីចល័តអន្តរាគមន៍ សហការជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូដ្ឋាន ក្នុងភូមិសាស្រ្តដែលអង្គភាពឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ជួយគ្រោះមហន្តរាយ និងដោះស្រាយយថាហេតុផ្សេងៗ ពិសេសត្រៀមចល័តតាមបទបញ្ជាថ្នាក់លើ។
0 Comments