សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យបានអញ្ជើញជួបសំណេះសំណាលក្រុមភ្នាក់ងារ អនាម័យ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ២០ គ្រួសារ បានទទួល អំណោយមនុស្សធម៍របស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១០ ខែ​តុលា​ ឆ្នាំ​២០២០​នេះ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ ចុះសំណេះសំណាលជាមួយក្រុមភ្នាក់ងារអនាម័យ សង្កាត់ទាំង៧ នៃខណ្ឌមានជ័យ ចំនួន ២០ គ្រួសារ ។

ក្នុងនោះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ ក៍សូមអគុណ ដល់ភ្នាក់ងារអនាម័យ សង្កាត់​ទាំង៧ ក្នុងការខិតខំប្រឹងប្រែង ប្រមូលសំរាមនៅតាមមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យយើង ដើម្បីមិនអោយមានការកកស្ទះសំរាម ក្នុងកំឡុងពេល បុគ្គលិកក្រុហ៊ុន ស៊ិនទ្រី ធ្វើបាតុកម្ម ។

យ៉ាងណាមិញ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ សូមអោយបងប្អូន ភ្នាក់ងារអនាម័យ តាមសង្កាត់ទាំង៧ កុំរុញរា និងបន្តនូវសកម្មភាព ប្រមូលសំរាម ដើម្បីអោយទីក្រុងភ្នំពេញយើងមានសោភណភាព បរិស្ថានល្អ អនាម័យល្អ ទីក្រុងស្អាត និងមិនអោយមានការកកស្ទះនូវសំរាម ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ក៍ដូចជាក្នុងរាជធានីភ្នំពេញ ធ្វើការវេចខ្ចប់ ទុកដាក់សំរាមអោយបានត្រឹមត្រូវ ដើម្បីមានភាពងាយស្រួលដល់ក្រុមភ្នាក់ងារអនាម័យ ប្រមូល ។

ក្នុងពិធីសំណេះសំណាលនេះដេរ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខា ខណ្ឌមានជ័យ បានផ្តល់នូវគ្រឿងឧបភោគ បរិភោគ ក្នុងមួយគ្រួសារៗទទួលបាន៖ – អង្ករ ១បាវ=២៥គីឡូ , មី ៥កញ្ចប់ , ទឹកត្រី ២ដប ,ទឹកសុទ្ធ ១យួរ ,ស្ករស ៦កញ្ចប់ ,ទឹកក្រូច ៤កំពុង ,ធូប ៨ដុំ, តែ ៨កញ្ចប់ , ទឺកដោះគោ ៥កំប៉ុងរួមទាំងថវិកា ២មុឺនរៀលក្នុង១គ្រួរសារផងដែរ ៕






No comments