សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានបន្ត ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍
ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានបន្ត ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ហូរមកពីលើតាមអូរព្រំដែនកម្ពុជា~ថៃ ដែលរស់នៅជាប់អូរព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ លើ២ឃុំអូស្រឡៅ និងឃុំម៉ាឡៃ នាថ្ងៃសៅរ៍ទី១០ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម អភិបាលខេត្តបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និងឧតុនិយម​ បានអោយដឹងថា​ ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែតុលា ​នេះ​ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់​ តំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក ​នឹងមានភ្លៀងខ្យល់បក់ខ្លាំង​ ផ្គរ​ រន្ទះ​ និងទឹកបន្តហូរមកពីខេត្តបាត់ដំបង ប៉ៃលិន អាស្រ័យ​ហេតុនេះ​ សូមប្រជាពលរដ្ឋ​ មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពីសុខសុវត្ថិភាព​ ដេីម្បី​ជៀសវាង​គ្រោះថ្នាក់​កេីតមានជាយថាហេតុ។

ជាមួយគ្នានះ ឯកឧត្តមសូមអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។










No comments