សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសវ័យចំណាស់ម្នាក់ញៀនស្រាបណ្ដាលឱ្យរអិលជើងចូលក្នុងទឹកលង់ស្លាប់យ៉ាងអណោចអធម្ម,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ខេត្តបន្ទាយមានជ័យ៖ទឹកជន់នៅស្រុកម៉ាឡៃធ្លាក់មកពីប្រទេសថៃនិងជំនន់ទឹកភ្លៀងធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងត្រូវលិចស្របពេលនោះមានមនុស្សវ័យចំណាស់ម្នាក់បានលង់ទឹកស្លាប់ ក្រុមគ្រួសារបានប្រទះឃើញសពនៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០ នៅចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានស្រុកម៉ាឡៃបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាសពជនរងគ្រោះមាន ឈ្មោះ លឹម សឿន ភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានស្រុកម៉ាឡៃបានប្រាប់ឲ្យដឹងបន្តទៀតថាយោងតាមការបំភ្លឹរបស់ឈ្មោះកែម យឿន ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថាប្តីរបស់ខ្លួនជាមនុស្សញៀនស្រាប្រពន្ធមិនឲ្យផឹក៣ថ្ងៃកន្លងមកហើយ។

មុនកើតហេតុប្តីរបស់គាត់និងគាត់បានដឹកជញ្ជូនអង្ករ និងចៅ ឆ្លងកាត់ទឹកកំពស់ប្រហែល១ម៉ែត្រនិងចំងាយប្រហែល៦០ម៉ែតទៅរកទីទួលសុវត្តិភាពលុះដឹកជញ្ជូនរួចប្តីគាត់បានអង្គុយនៅលើគ្រែដែលមានទឹកនៅក្រោមផ្ទះកំពស់ប្រហែល១ម៉ែត្រដោយមានអាការៈញ័រដៃញ័រជើងហើយរអ៊ូថា ឃ្លានស្រានិងចង់តែស្លាប់ស្របពេលនោះប្រពន្ធបានចេញពីផ្ទះបាត់ទៅ។

រហូតដល់ម៉ោង៧ព្រឹកទើបឃើញសពអណ្តែតនៅក្រោមគ្រែ។ពាក់ព័ន្ធករណីខាងលើសមត្ថកិច្ចបានបង្កើតក្រុមការងារចូលរួមនិត្យសពនិងដល់កន្លែងកើតហេតុដោយពិនិត្យសពពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងករណីឃាតកម្មទេគឺសពស្លាប់ដោយសារចុះពីលើគ្រែហើយរអិលជើងចូលទៅក្នុងទឹកកំពស់ប្រហែល១ម៉ែត្រ ដោយសារសុខភាពសពមិនអាចងើបឡើងរួចទើបបណ្តាលឲ្យស្លាប់ ព្រោះពេលឃើញសពស្លាប់ដោយមានអាការៈដៃតោងនិងបង្គោលនៅក្រោមផ្ទះ។

សមត្ថកិច្ចក្រោយពីពិនិត្យរួចរាល់ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕







No comments