Breaking News

លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងមន្ត្រីរាជការនៃរដ្ឋបាលក្រុងបានចូលរួមក្នុងពិធីជួបជុំពុទ្ធបរិស័ទ នមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បុណ្យកឋិនទានសាមគ្គី ,,,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅល្ងាចថ្ងៃសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង និងមន្ត្រីរាជការនៃរដ្ឋបាលក្រុងប៉ោយប៉ែត បានចូលរួមក្នុងពិធីជួបជុំពុទ្ធបរិស័ទ នមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត បុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តសុវណ្ណរុក្ខាសូរិយារាម (ព្រៃគប់) ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។










No comments