លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងដោយផ្ទាល់ចុះពិនិត្យដើម្បីសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋរងាយស្រួលធ្វើដំណើរ,,,,,,
ខេត្តកំពង់ចាម៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោងប្រមាណ ១០:៣០នាទីព្រឹកនៅចំណុចច្រកចូលព្រលានយន្តហោះចាស់ មុខរោងចក្រវាយនភ័ណ្ឌខេត្តកំពង់ចាម ស្ថិតនៅក្នុងភូមិអំពិលលើ លើឃុំអំពិល ស្រុកកំពង់សៀម រងការប៉ះពាល់ ដោយសារកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងកាលពីយប់មិញនេះ ជាហេតុបណ្ដាលឱ្យមានការហូរច្រោះ និងខូចខាតផ្លូវយ៉ាងធ្ងន់ធ្ងរ ។
ខណៈពេលនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសលស្នងការនគរបាលខេត្តកំពង់ចាម បានដឹកនាំកម្លាំងចុះ ដល់កន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ ដោយធ្វើការរំដោះខ្សែររថយន្តជា២ផ្លូវ :
១- ចាប់ពីរង្វង់មូលគល់ស្ពាន ហូរទៅតាមផ្លូវពាមជីកង ស្រុកកងមាស និងឡើងទៅតាមផ្លូវផ្សារព្រៃទទឹង ស្រុកព្រៃឈរវិញ
២- ចាប់ពីរង្វង់មូលគល់ស្ពានហូរទៅតាមផ្លូវពាមជីកង ស្រុកកងមាស នឹងឡើងទៅតាមឃុំស្ដៅ រហូតដល់ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាលវិញ (សម្រាប់រថយន្តតូច) ។
សូមបញ្ជាក់ថា គិតមកដល់ម៉ោងនេះ ស្ថានភាពទឹកហូរច្រោះផ្លូវ មានការថមថយ នឹងបេីកឲ្យដំណេីរការណ៍ ចរាចរណ៏ទៅមកជាធម្មតាវិញហេីយ ។
លោកឧត្តមសេនីយ៍ស្នងការ ក៏សូមផ្ដាំផ្ញេី នឹងសូមថ្លែងអំណរគុណ ដល់សាធារណជនទាំងអស់ដែលបានធ្វេីដំណេីរឆ្លងកាត់ចំណុចខាងលេីនេះ ដោយមានយោគយល់ អធ្យាស្រ័យ សម្រាប់ការបញ្ជៀសចរាចរណ៏ បណ្ដោះអាសន្ន ដេីម្បីកុំឲ្យមានកក់ស្ទះ ៕
No comments