លោកវរសេនីយ៍ឯក ហេង សុផល អធិការស្រុកល្វាឯមដឹកនាំកម្លាំងនៃអធិការដ្ឋានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចផ្លូវជាតិលេខ៣៨០ ចំណុចកំពង់ចម្លងអរិយក្សត្រភ្នំពេញ,,,,,
ខេត្តកណ្តាល៖នៅថ្ងៃព្រហស្បតិ៍៦កេីត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២២ ខែ តុលា គ.ស២០២០ វេលាម៉ោង១៩នឹង៣០នាទី លោកវរសេនីយ៍ឯក ហេង សុផល អធិការការស្រុកល្វាឯមដឹកនាំកម្លាំងនៃអធិការដ្ឋានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចផ្លូវជាតិលេខ៣៨០ ចំណុចកំពង់ដអរិយក្សត្រភ្នំពេញ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានធ្វើការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម។ ប្រើប្រាស់កម្លាំងអត្តរាគមន៍ចំនួន ៣០នាក់ដឹកនាំរួមដោយ លោកឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរង ទទួលមុខព្រួញស្រុកល្វាឯម ដោយមានការចូលរួមពីសំណាក់-លោក កន សុខកាយ អភិបាល ស្រុកល្វាឯម លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រកល្វាឯម។
បើតាមការបញ្ជាក់ឲ្យដឹងពីលោកវរសេនីយ៍ឯក ហេងសុផល អធិការស្រុកល្វាឯម បញ្ជាក់ថាការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាល។ការត្រួតពិនិត្យរកអាវុធជាតិផ្ទុះដើម្បីរក្សាសន្តិសុខនិងសុខសុវត្ថិភាពក្នុងមូលដ្ឋាននិងការពារកុំអោយមានអំពើចោរកម្មក៏ដូចភូមិឃុំតែមានសុវត្ថិភាព។
No comments