Ticker

10/ព័ត៌មានជាតិ/ticker-posts

សត្វក្រពើមួយក្បាលដ៏ធំប្រទះឃើញមកទើរនៅលើមាត់លូក្នុងស្រុកអង្គរជុំ,,,,,,,

ខេត្តសៀមរាប ៖ ក្រោយពីមានការភ្ញាក់ផ្អើលប្រជា ពលរដ្ឋ បាននាំគ្នាទៅមើល តាមពិតគឺជា​ខ្មោច​ក្រពើ​ដ៏​ធំ​១​ក្បាលសោះ ការ​ប្រទះ​ឃើញ​ខ្មោច​ក្រពើ​១​ក្បាល​នេះ បាន​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០២០ នៅ​ជាប់​មាត់​លូ នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ក្នុង​ទីរួមស្រុក​អង្គរជុំ ។


ក្រោយ​ពី​បានដឹង​នូវ​ដំណឹង​ខាងលើ​នេះ ក្រុមការងារ​ថ្នាក់​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ស្រុក​ចុះ​ស្រាវជ្រាវ ស្វែងរក​ពី​ប្រភព​ដែល​សត្វ​ក្រពើ​១​ក្បាល​នេះ​ងាប់ ទើប​ដឹង​ថា ក្រពើ​១​ក្បាល​នេះ មាន​ម្ចាស់​ឈ្មោះ សយ សា​រ៉​ន ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ចាម ឃុំ​ចារ​ឈូក ស្រុក​អង្គរជុំ ។

ម្ចាស់​ក្រពើ​លោក សយ សា​រ៉​ន បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា សត្វ​ក្រពើ​១​ក្បាល​នេះ គាត់​ទើប​ទិញ​ចូល​មក​ថ្មី ហើយ​យក​មក​ដាក់​ក្នុង​អាង​ក្រពើ​របស់​គាត់​ដែល​មាន​ស្រាប់ ក៏​ខាំ​គ្នា​ជាមួយ​ក្រពើ​គាត់​ផ្សេង​ទៀត​ក្នុង​អាង​ជា​ច្រើន​លើក​ច្រើន​សា ទើប​ទីបំផុត​ក្រពើ​ចំណូល​ថ្មី​នេះ​បាន​ងាប់ ។

ទាក់ទិន​នឹង​ការ​រួច​ក្រពើ​ចេញពី​អាង​ចិញ្ចឹម​នេះ​គឺ​នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​យប់ ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​ចូល​ក្នុង​អាង​ក្រពើ​ក៏​បណ្តាល​ឱ្យ​ក្រពើ​១​ក្បាល​ដែល​ងាប់ ហើយ​គាត់​ជា​ម្ចាស់​បាន​យក​ក្រពើ​ដែល​ងាប់​នេះ លើក​ចេញពី​អាង​មក​ដាក់​លើ​គ្រែ​នៅ​ខាងក្រៅ ។ ពុំ​ទាន់​បាន​យក​ទៅ​ធ្វើ​អ្វី​ទេ ដោយសារ​ទឹកជំនន់​កំពុង​លិចលង់់ ។

ក្រោយមក​ទឹកជំនន់​ក៏​បាន​ឡើង​កាន់តែ​ខ្ពស់ បណ្តាល​ឱ្យ​លិច​គ្រែ​ហើយ​ខ្មោច​ក្រពើ​នេះ​ក៏​បាន​អណ្តែត​ទៅ​បាត់ អណ្តែត​មិនដឹង​ជា​ទៅ​ទីណា ?

ម្ចាស់​ក្រពើ​បាន​បន្ថែម​ទៀត​ថា រូប​គាត់​គ្មាន​ចេតនា បណ្តែត​ខ្មោចក្រពើដែលងាប់នោះចោល ពាស​វាល​ពាស​កាល ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល ភ័យ​ខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​នោះ​ទេ ។

ព័ត៌មាន​ខាងលើ​នេះ​មន្ត្រី​សមត្ថកិច្ច​បាន​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​អង្គរជុំ និង​សាធារណជន​ទូទៅ​មេត្តា​កុំ​ភ័យ​ខ្លាច ឬ​យល់​ច្រ​លំ​ថា ក្រពើ​ដែល​គេ​ចិញ្ចឹម រួច​ចេញពី​អាង​ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​នោះ គឺ​មិនមែន​រួច​ពី​អាង​ចិញ្ចឹម​ទេ ។ ដោយសារ​តែ​វា​ងាប់ ទើប​គាត់​យក​ចេញពី​ក្នុង​អាង​មក​ដាក់​ខាងក្រៅ គាប់​ជួន​ទឹកជំនន់​លិចលង់​អណ្តែត​មក​ទើរ​ក្បែរផ្លូវ​បែប​នេះ​ទៅ ៕



Post a Comment

0 Comments