លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីដឹកកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មីចុះបាញ់ទឹកសំអាតបរិវេណរង្វង់មូលនិងលើស្ពានព្រែកសំរោង,,,,,,,,
ភ្នំពេញ៖នារសៀលថ្ងៃទី២៣ ខែតុលាឆ្នាំ ២០២០ វេលាម៉ោង ៨នឹង៣០ នាទីនៅចំណុចស្ពានព្រែកសំរោង ភូមិកោះក្របីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
លោក លីវ វណ្ណ ថេង ចៅសង្កាត់ព្រែកថ្មីដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ព្រែកថ្មីចុះសម្អាតបរិវេណចំណុចរង្វង់មូលលើស្ពាននិងមានការបាញ់ទឹកសំអាតនិងបាញ់ទឹកសំអាតជុំវិញបរិវេណរង្វង់មូលដោយមានប្រឡាក់សុទ្ធតែខ្សាច់និងកំទេចដីមួយចំនួនដើម្បីទីក្រុងស្អាតឲ្យមានសោភ័ណភាពល្អ។
លោកចៅសង្កាត់ព្រែកថ្មីតែងតែយកចិត្តទុកដាក់នឹងធ្វើការសម្អាតបរិស្ថានតាមបណ្ដោយផ្លូវ៣៦៩ជានិច្ចរឺក្នុងសង្កាត់ព្រែកថ្មីនិងធ្វើការណែនាំដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនខ្សាច់មួយចំនួនឲ្យដឹកជញ្ជូនដោយគ្របតង់កុំឱ្យមានការហូរទឹកនឹងធ្លាក់ដីរឺខ្សាច់មកលើថ្នល់។
ដោយ.រស្មីក្រុងតាខ្មៅ
No comments