លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលសា្វគមន៍ លោក យឿម គង់ អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ តំណាងឱ្យម្ចាស់អំណោយ នាំយកគ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមចំណែកបន្ថែមលើការហូបចុករបស់កងកម្លាំងក្នុងការបំពេញបេសកកម្មចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់,,,,,
ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ទី២៣.១០ .២០២០ នេះ លោក ឧត្តមសេនីយ៍ត្រី បោនប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលសា្វគមន៍ លោក យឿម គង់ អនុប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ តំណាងឱ្យម្ចាស់អំណោយ នាំយកគ្រឿងឧបភោគបរិភោគ ដើម្បីចូលរួមចំណែកបន្ថែមលើការហូបចុករបស់កងកម្លាំងក្នុងការបំពេញបេសកកម្មចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ក្នងនោះមាន៖ លោក យឿម គង់ អនុប្រធានសភាពាណិជ្ជកម្មខេត្ត អង្ករទម្ងន់១តោន, លោក យឿម ម៉ាន់ អង្ករទម្ងន់១តោន និងទឹកស៊ីអុីវចំនួន១០០យួរ និងលោក តាំង គុយហាក់ ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈPtt បានឧបត្ថម្ភអង្ករទម្ងន់១តោន ទឹកស៊ីអុីវចំនួន១០០យួរ ដល់បញ្ជាការដ្ឋាន អ.ហ ខេត្ត ក្នុងឱកាសនោះដែរលោកលោកឧត្តមសេនីយ៍ត្រី បោម ប៊ិន មេ បញ្ជាការអាវុធហត្ថខេត្តបានថ្លែងអំណរគុណដល់ម្ចាស់អំណោយ និងក្រុមគ្រួសារទាំងអស់ ជួបតែពុទ្ធពរទាំងប្រាំប្រការ និងជៀសឲ្យផុតពីជម្ងឺដ៏កាចសាហាវ កូវីដ-១៩ និងជម្ងឺផ្សេងៗទៀតផងដែរ។
No comments