ឯកឧត្ដមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនប្រជា ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង,,,,,,
ខេត្តកណ្តាល៖ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយបងប្អូនប្រជា ពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ក្នុងពិធីសំណេះ សំណាល និងសួរសុខទុក្ខ នេះដែរ ក៏បានការអញ្ជើញចូលរួមពីឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល ។
ក្នុងឱកាសសំណេះសំណាល និងសួរសុខទុក្ខ ឯកឧត្ដមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្រ្តមណ្ឌលខេត្តកណ្ដាល បានមានប្រសាសន៍ថា អំណោយដែលបានចែនជូនបងប្អូននាពេលនេះ គឺផ្ដើមចេញពីសប្បុរជន ទោះបីអំណោយទាំងអស់នេះមានចំនួនតិចតួច តែអាចជួយដោះស្រាយជីវភាពបងប្អូនបានមួយគ្រាផងដែរ ។
ឯកឧត្តមសន្តិបណ្ឌិត ក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ចំពោះកូនតូចៗ និងថែទាំសុខភាព ក្នុងពេលដែលជំនន់ទឹកភ្លៀងមិនទាន់ស្រក ។
សូមបញ្ជក់ថា អំណោយដែលបានចែនជូនបងប្អូនប្រជាពល រដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង មានចំនួន ២១២គ្រួសារ ដែលក្នុងមួយគ្រួសារ ទទួលបាន អង្គរ ៥០គីឡូក្រាម និងមីចំនួន ១កេស ។
No comments