Ticker

10/ព័ត៌មានជាតិ/ticker-posts

អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនជនសង្ស័យចំនួន១៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន,,,,

ភ្នំពេញ ៖ ក្រៅពីការងារជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងខណ្ឌដង្កោ អាវុធហត្ថរាជធានីភ្នំពេញក៏មិនភ្លេចការងារបង្រ្កាបផងដែរ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន១៤នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀនក្រោយពីកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួនឃាត់ខ្លួនបានជាបន្តបន្ទាប់ដូចភ្លៀងរលឹម។

ការបង្ក្រាបបានជនសង្ស័យគ្រឿងញៀនទាំង១៤នាក់ ៣ករណីផ្សេងគ្នា រួមមាន ៖ 

ករណីទី១ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានឃាត់ខ្លួនជនសង្ស័យចំនួយ០២នាក់ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិកប់ភ្លុក និងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់មាន ៖ ១ ឈ្មោះ នី ចាន់និត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិអង្គកូ ឃុំព្រែកត្រែង សុ្រកស្អាង ខេត្តកណ្តាល។, ២ ឈ្មោះ ខាត់ សុខខេម ហៅ ញ៉ាញ់ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ករណីទី២ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួយ០២នាក់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅចំណុចសួនមិត្តភាព សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់មាន ៖ ១ ឈ្មោះ ឡាយ អិត ហៅ វ៉ែនតា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិចក្រីទីង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។, ២ ឈ្មោះ ឈឿន សាន ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិក្រសាំង ឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

ករណីទី៣ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ (ក្នុងនោះស្រី០៣នាក់) កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិប្រាំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ ជនសង្ស័យទាំង១០នាក់មាន ៖ ១ ឈ្មោះ សួង សាន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ, ២ សួស ណាវី ភេទស្រី អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ, ៣ ឈ្មោះ ឯក សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងទូរសព្ទ, ៤ ឈ្មោះ សុខ លី ភេទស្រី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៥ ឈ្មោះ វី ចិត្រ្តា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៦ ឈ្មោះ ណន ភាព ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ, ៧ ឈ្មោះ ផេង សុងហេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ៨ ឈ្មោះ យឹម ធារី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ៩ ឈ្មោះ ទិត្យ សីហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ១០ ឈ្មោះ យ៉ាន់ ថមមី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង១០នាក់ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ចាប់យកវត្ថុតាងសរុបរួមមាន ៖ 

-ក្រាមពណ៌សថ្លា ចំនួន ១២កញ្ចប់ តូចធំ

-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន

-សម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន

-ដាវសាម៉ូរ៉ៃចំនួន៣ដើម



Post a Comment

0 Comments