សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅក្រុងប៉ោយប៉ែត ចំនួន៥០០០គ្រួសារ,,,,,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពចំនួន៥០០០គ្រួសារ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។



នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវក្តីរីករាយដែលបានអញ្ជើញចុះមកសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាពេលនេះ ។ 

សម្តេចតេជោក៏បានពាំនាំនូវព្រះរាជសារផ្តាំសាកសួរសុខទុក្ខពីព្រះមហាក្សត្រ និងសម្តេចម៉ែ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សូមចូលរួមនូវមរណទុក្ខចំពោះគ្រួសារដែលបានបាត់បង់ជីវិតក្នុងពេលមានគ្រោះទឹកជំនន់នេះផងដែរ។ សម្តេចតេជោបន្តទៀតថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផងដែរ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណចំពោះបណ្តាសប្បុរសជន ដែលជួយផ្តល់ជាថវិកាក្តីជាសម្ភារៈស្បៀងអាហារក្តី តាមរយះរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការចុះចែកផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី​ក៏បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋនៅតំបន់រងគ្រោះថោយសារទឹកជំនន់នេះ ដែលបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំនិងទូលំទូលាយនៃជាតិយើង។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការជម្លៀសប្រជាជនចេញពីកន្លែងរងគ្រោះ អោយបានដើម្បីជៀសវាងការគ្រោះថ្នាក់ដល់អាយុជីវិត។ 

សម្តេចតេជោនាយករដ្ឋមន្ត្រី​ បានបញ្ជាក់ថាពេលនេះ រថយន្ត ចំនួន២៩០គ្រឿង ដែលពេលទិញត្រូវបានគេវាយប្រហារនោះ តែពេលនេះកំពុងតែបម្រើសកម្មភាពដ៏សំខាន់ក្នុងការអន្តរាគន៍ជួយដល់បងប្អូនប្រជាលរដ្ឋដែលរងគ្រោះទឹកជំនន់នេះ ដែលវាមិនដូចអ្វីដែលគេបានលើកឡើងថា ទិញដើម្បីធ្វើសង្គ្រាម ឬដើម្បីសម្លាប់ប្រជាជននោះទេ។ 

សម្តេចតេជោ សូមអោយអាជ្ញាធរទាំងអស់ បង្កើនការយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវបន្តដើរល្បាតមើលបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ក្រែងលោមានបងប្អូនប្រជាពលរដ្ឋនៅជាប់តាផ្ទះឬ នៅលើដើមឈើជាដើម ត្រូវពិនិត្យការពារសុវត្តិភាពការពារផ្ទះរបស់គាត់ ក្រែងមានចោរចូលលួចរបស់របរគាត់ជាដើម។

ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោក៏បានអំពាវនាវចំពោះម្ចាស់ធនាគារ ម្ចាស់មីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវយោគយល់ ចំពោះអ្នកដែលមានការលិចលង់ ដែលត្រូវជំពាក់លុយ ធនាគារ ឬមីក្រូហិរញ្ញវត្ថុ ត្រូវមានការ អធ្យាស្រ័យ ដូចជាការពន្យា ឬបន្ថយការប្រាក់ជាដើម ជាពិសេសកុំអោយមានការរឹបអូសទ្រព្យសម្បត្តិ ក្នុងអំឡុងពេលកូវីដ និងអំឡុងពេលទឹកជំនន់នេះ។ សម្តេចតេជោ ហ៊ុន សែន បានជំរុញអោយអាជ្ញាធរក៏ ដូចជាប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តចំពោះវិធានការសំខាន់ ០៣ក្នុងអំឡុងពេលនេះ ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានឧបត្ថម្ភ ថវិកាចំនួន១២,០០០,០០០៛( ដប់ពីលានរៀល)ដល់ក្រុមគ្រសារ សព ដែលរងគ្រោះ លង់ទឹកស្លាប់មួយគ្រួសារផងដែរ ។

ទី១ . ចូលរួមទប់ស្កាត់ការចម្លងជម្ងឺកូវីដ១៩ 

ទី២. ជម្នះការលំការជាមួយគ្នាក្នុងការគ្រប់គ្រងទឹកជំនន់ ទី៣. យើងត្រូវខិតស្តារអភិវឌ្ឍន៍ឡើងវិញក្រោយពេលទឹកជំនន់។ 

ចំពោះអំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាំពេលនេះ ក្នុងមួយគ្រួសារៗទទួលបានរួមមាន ៖

១ . អង្ករ២៥គីឡូ

២ . មី១កេស

៣ . ទឹកត្រី១យួ

៤ . ទឹកស៊ីអ៊ីវ១យួ

៥ . ទឹកបរិសុទ្ធ១កេះធំ

៦ . ឃីត១ . មុង១ . ភួយ១ . ខ្នើយ១ . កន្ទេល១ 

៧ . ថវិកា ៥០,០០០៛ ( ប្រាំម៉ឺនរៀល )


No comments