លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញចូលរួម ក្នុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់អគារច្រកចញ ចូលតែមួយរបស់រដ្ឋបាលស្រុក និងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកល្វាឯម,,
ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២២ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក លោក កន សុខកាយ អភិបាលស្រុកល្វាឯមអញ្ជើញចូលរួម ក្នុងប្រារព្ធពិធីបញ្ចុះបឋមសិលាសាង សង់អគារច្រកចញ ចូលតែមួយរបស់រដ្ឋបាលស្រុក និងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុកល្វាឯម,ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលអមដំណើរដោយលោក កនសុខកាយ អភិបាលស្រុកល្វាឯម ។
សមាសភាពចូលរួម
-ឯកឧត្តម នុត ពុធដារ៉ាអភិបាលរងខេត្ត
-លោកប្រធានអនុប្រធាន មន្ទីជំវិញខេត្ត
-លោក កន សុខកាយ អភិបាលស្រុកល្វាឯម
-លោក សែម សោត្ថី ប្រធានក្រុមប្រឹក្សាស្រុក
-លោកឧត្តមសេនីយ៍ត្រី រឹម សារិ ស្នងការរងនគរបាលខេត្ត
-លោកលោកស្រីអភិបាលរងស្រុក
-លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក
-ប្រធានការិយាល័យជុំវិញស្រុក
-លោកមេឃុំ មេភូមិ
-លោកនាយប៉ុស្តិនគរបាលរដ្ឋបាលទាំង១៥
សរុបវត្តមានចូលរួម ២៥០ នាក់។
No comments